អាជ្ញាធរខេត្តកំពង់ចាមដុតកម្ទេចចោលសាច់បង្កក និងប្រហិតខូចគុណភាព ២៥០គីឡូក្រាម ដើម្បីធានាសុខភាពសាធារណៈ

ចែករំលែក៖

ខេត្តកំពង់ចាម÷ ផលិតផលសាច់បង្កក និងប្រហិតខូចគុណភាព សរុបចំនួន ២៥០គីឡូក្រាម ដែលដឹក ជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល ត្រូវបានអាជ្ញាធរជំនាញនាំយកទៅដុតកម្ទេចចោល ដើម្បីធានាសុខភាពសាធារណៈ និងសុវត្ថិភាពហូបចុកជូនប្រជាពលរដ្ឋ។

ការដុតកម្ទេចចោលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងដឹកនាំផ្ទាល់ដោយ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ព្រមទាំង មន្ត្រីតំណាងអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តផងដែរ។

មន្ត្រីជំនាញបសុព្យាបាលបានឱ្យដឹងថា ផលិតផលសាច់ និងប្រហិតទាំងនេះ ត្រូវបានរកឃើញថាមានការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសបសុព្យាបាល (ខ្វះប្រព័ន្ធត្រជាក់រក្សាគុណភាពសាច់) ដែលបណ្តាលឱ្យសាច់ប្រែពណ៌ ធុំក្លិន និងខូចគុណភាពទាំងស្រុង។ ប្រសិនបើទំនិញទាំងនេះត្រូវបានចរាចរណ៍លក់នៅលើទីផ្សារ វានឹងបង្កហានិភ័យខ្ពស់ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print