សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តកិច្ចការទាមទារទឹកដីដោយសន្តិវិធី តាមយន្តការអន្តរជាតិ ដើម្បីជៀសវាងការប៉ះទង្គិចប្រដាប់អាវុធ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ពីទិសដៅ និងគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការពារបូរណភាពទឹកដី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ ដោយនៅតែបន្តខិតខំអនុវត្តការងារនេះតាមមាគ៌ាសន្តិវិធី និងតាមរយៈយន្តការអន្តរជាតិជាអាទិភាព។

ទន្ទឹមនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសដំណោះស្រាយដោយសន្តិវិធី គឺដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូចនេះ គឺឆ្លុះបញ្ចាំងពីជំហររបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាអាទិភាព ខណៈបន្តការពារផលប្រយោជន៍ជាតិដោយមធ្យោបាយស្របច្បាប់ និងអន្តរជាតិ។ 

នាយករដ្ឋមន្ត្រីសម្តេចធិបតី បន្តថា ៖  ត្រូវតែការពារទឹកដី តែត្រូវដោះស្រាយដោយវិធីអត់ធ្មត់បន្តិច ប្រើច្បាប់អន្តរជាតិឱ្យអស់លទ្ធភាព ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋបានឃើញបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋលើកឡើង តាមបណ្តាញសង្គម និងបានដាក់បទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយហើយ គ្រាន់តែករណីខ្លះទាមទារពេលវេលាយូរបន្តិច៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print