ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមជាមួយពុទ្ធបរិស័ទ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន៥វត្ត គឺវត្តក្រចេះក្រុង វត្តភ្នំសំបុក វត្តវិហារសសរ១០០ វត្តវិហារគោក និងវត្តវិហារលាវ ស្ថិតក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
. តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។
. ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា (ក្បាច់) ១គូរ, អង្ករ (១០០គីឡូ), ទឹកសុទ្ធកម្ពុជា ៥ កេសតូច, ទឹក COCA ២ កេស, ទឹក IZE ទឹកក្រូច ២ កេស, ទឹក IZE ទំពាំងបាយជូរ ២ កេស, ទឹក WURKZ ២ កេស, ទឹក EXPREZ ២ កេស, អំពូល សូឡា ៣ គ្រាប់, សាប៊ូលាងចាន កញ្ចប់ ២ កេស, សាប៊ូលាងបន្ទប់ទឹក ១ កេស, ទឹកដោះគោខាប់ ១ កេស, ទឹកដោះគោ ១ កេស, ទីដោះគោឆៅ ២ កេស, សាប៊ូម្សៅ ៣ ធុង, នំHanami ៣ កេស, ប្រេងឆា 230 ml ៦ កេស, ប្រេងឆា 1000 ml ២ ដប, ទឹកស៊ីអ៊ីវ ២ យូរ, ទឹកត្រី ២យួរ, អំបិល ២ គីឡូ 21. ស្កសរ ២ គីឡូ, ខ្ទឹមសរ ២ គីឡូ, ប៊ីចេង ២ គីឡូ, មីកញ្ចប់ ៣ កេស, ធូប ២ ដុំ, និង ទៀនក្រមួន ២ គីឡូក្រាម។
. សម្តេចកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកស្រី កន្ទោងខៀវ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ៕. ដោយ សំរិត










