ការប្រកួតវគ្គ 32 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2026 ត្រូវបានកំណត់រួចរាល់

ចែករំលែក៖

ការប្រកួតវគ្គជម្រុះចាញ់ធ្លាក់ (Knockout Stage) នៃព្រឹត្តិការណ៍ FIFA World Cup 2026 ត្រូវបានកំណត់គូប្រកួតជាផ្លូវការហើយ ខណៈក្រុមទាំងអស់បានបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក វគ្គ Knockout នឹងមាន 32 ក្រុម ចូលរួមប្រកួត ដោយចាប់ផ្តើមពីវគ្គ 32 ក្រុមចុងក្រោយ ដែលមានសរុប 16 គូប្រកួត មុននឹងជម្រុះយក 16 ក្រុមឡើងទៅវគ្គបន្ត។

ចាប់ពីវគ្គនេះតទៅ ការប្រកួតនឹងប្រើប្រព័ន្ធ ឈ្នះបានបន្ត ចាញ់ត្រូវធ្លាក់ដោយគ្មានឱកាសកែខ្លួនឡើយ។

ផ្លូវឆ្ពោះទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក៏ត្រូវបានរៀបចំរួចជាស្រេច ខណៈក្រុមជម្រើសជាតិធំៗជាច្រើនកំពុងត្រៀមប្រជែងដណ្តើមពានបាល់ទាត់ពិភពលោកឆ្នាំ 2026។

ខាងក្រោមនេះជាកាលវិភាគពេញលេញនៃវគ្គ ៣២ ក្រុមចុងក្រោយ រួមមានរាល់ការផ្គូផ្គង ថ្ងៃខែ និងម៉ោងប្រកួត៖

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា

អាហ្វ្រិកខាងត្បូង ប្រកួតជាមួយ កាណាដា ម៉ោង ៣ រសៀល – កីឡដ្ឋាន SoFi Stadium ក្រុង Inglewood រដ្ឋ California

ថ្ងៃចន្ទ ទី២៩ ខែមិថុនា

ប្រេស៊ីល ប្រកួតជាមួយ ជប៉ុន ម៉ោង ១ រសៀល – កីឡដ្ឋាន NRG Stadium ក្រុង Houston

អាល្លឺម៉ង់ ប្រកួតជាមួយ ប៉ារ៉ាហ្គាយ ម៉ោង ៤:៣០ រសៀល – កីឡដ្ឋាន Gillette Stadium ក្រុង Foxborough រដ្ឋ Massachusetts

ហូឡង់ ប្រកួតជាមួយ ម៉ារ៉ុក ម៉ោង ៩ យប់ – កីឡដ្ឋាន Estadio BBVA ក្រុង Monterrey ប្រទេសម៉ិកស៊ិក

ថ្ងៃអង្គារ ទី៣០ ខែមិថុនា

កូដឌីវ័រ ប្រកួតជាមួយ ណ័រវែស ម៉ោង ១ រសៀល – កីឡដ្ឋាន AT&T Stadium ក្រុង Arlington រដ្ឋ Texas

បារាំង ប្រកួតជាមួយ ស៊ុយអែត ម៉ោង ៥ ល្ងាច – កីឡដ្ឋាន MetLife Stadium ក្រុង East Rutherford រដ្ឋ New Jersey

ម៉ិកស៊ិក ប្រកួតជាមួយ អេក្វាឌ័រ ម៉ោង ៩ យប់ – កីឡដ្ឋាន Estadio Azteca ទីក្រុង Mexico City

ថ្ងៃពុធ ទី១ ខែកក្កដា

អង់គ្លេស ប្រកួតជាមួយ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ម៉ោង ១២ ថ្ងៃត្រង់ – កីឡដ្ឋាន Mercedes-Benz Stadium ក្រុង Atlanta

ប៊ែលហ្ស៊ិក ប្រកួតជាមួយ សេណេហ្គាល់ ម៉ោង ៤ រសៀល – កីឡដ្ឋាន Lumen Field ក្រុង Seattle

សហរដ្ឋអាមេរិក ប្រកួតជាមួយ បូស្នី និងហឺហ្សេហ្គូវីណា ម៉ោង ៨ យប់ – កីឡដ្ឋាន Levi’s Stadium ក្រុង Santa Clara រដ្ឋ California

ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា

អេស្ប៉ាញ ប្រកួតជាមួយ អូទ្រីស ម៉ោង ៣ រសៀល – កីឡដ្ឋាន SoFi Stadium ក្រុង Inglewood រដ្ឋ California

ព័រទុយហ្គាល់ ប្រកួតជាមួយ គ្រូអាត ម៉ោង ៧ យប់ – កីឡដ្ឋាន BMO Field ក្រុង Toronto

ស្វីស ប្រកួតជាមួយ អាល់ហ្សេរី ម៉ោង ១១ យប់ – កីឡដ្ឋាន BC Place ក្រុង Vancouver តំបន់ British Columbia

ថ្ងៃសុក្រ ទី៣ ខែកក្កដា

អូស្ត្រាលី ប្រកួតជាមួយ អេស៊ីប ម៉ោង ២ រសៀល – កីឡដ្ឋាន AT&T Stadium ក្រុង Arlington រដ្ឋ Texas

អាហ្វ្រង់ទីន ប្រកួតជាមួយ ខាប់វើដ ម៉ោង ៦ ល្ងាច – កីឡដ្ឋាន Hard Rock Stadium ក្រុង Miami Gardens

កូឡុំប៊ី ប្រកួតជាមួយ ហ្គាណា ម៉ោង ៩:៣០ យប់ – កីឡដ្ឋាន Arrowhead Stadium ក្រុង Kansas City៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print