ខេត្តបន្ទាយមានជ័យៈបុរសម្នាក់ជាអ្នកនេសាទត្រីត្រូវបានស្លាប់ដោយរន្ទះបាញ់ ខណៈពេលមេឃភ្លៀងលាយឡំនិងផ្គររន្ទះនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច នៅចំណុចវាលស្រែខាងលិចភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ។
លោកអធិការនគរបាលស្រុកភ្នំស្រុក លោកវរៈសេនីយ៍ឯក ប៉ិក គឹមហ៊ាក បានឲ្យដឹងថាៈជនរងគ្រោះឈ្មោះ ស៊ួន នួន ភេទប្រុសអាយុ ៤១ ឆ្នាំ នៅភូមិសំរោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមាជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅបង់ត្រីនៅចំណុចវាលស្រែខាងលិចភូមិសំរោងចម្ងាយប្រហែល ១៥០ ម៉ែត្រ ស្ថិតក្នុង ឃុំណាំតៅ ស្រុកភ្នំស្រុក ។ ពេលនោះមេឃមានភ្លៀងធ្លាក់លាយឡំជាមួយនឹងផ្គររន្ទះយ៉ាងខ្លាំង ។ជនរងគ្រោះក៏នឹងរៀបចំត្រឡប់មកផ្ទះវិញក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង។ សពជនរងគ្រោះត្រូវបានសាច់ញាតិនិងក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕វណ្ណា









