ករណីឃាតកម្មនៅស្រុកព្រែកប្រសព្វជនសង្ស័យគេចខ្លួនបាន៣ថ្ងៃត្រូវកងរាជអាវុធឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងករណីអំពើឃាតកម្ម  វាយសម្លាប់បុរសវ័យចំណាស់ម្នាក់ត្រូវបានកងរាជអាវុធហត្ថស្រុកព្រែកប្រសព្វ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសោមដេប៉ូ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ជនសង្ស័យរូបនេះ ឈ្មោះ ជីង ចាន់ អាយុ២៥ឆ្នាំ  រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃកើតហេតុ ថ្ងៃទី២៤ ខែមិថុនា  ជនសង្ស័យរូបនេះបានធ្វើសកម្មភាពយកដាវចាក់សម្លាប់ជនរងគ្រោះឈ្មោះប៉ុន សុទ្ឋ អាយុ៦៧ឆ្នាំ នៅរោងចាំចម្ការមួយកន្លែងស្ថិតក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ប្រភពពីមន្ដ្រីកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា​ ករណីឃាតកម្មនេះដោយសារជនដៃដល់ខឹងជនរងគ្រោះ

ជេរប្រទេចរឿងគោចូលស៉ីស្រូវ​ និងបានយល់សប្ដិថា​ ជនរងគ្រោះបានធ្វេីអំពេីអាបធ្មប់ដាក់ខ្លួន​ទេីបខ្លួនតែងតែឈឺជារឿយ​ៗ និងស្របពេលជនសង្ស័យស្រវឹងផងដែរ។ 

...

ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយវណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print