ខេត្តស្វាយរៀង: អ្នកលក់ឆ្នោតវៀតណាម៣នាក់ ដែលជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់យកមកសាកសួរ ធ្វើកិច្ចសន្យាអប់រំ និងអោយវិលត្រឡប់ទៅប្រទេសដើមវិញបន្ទាប់ពី បានធ្វើសកម្មភាពដើរលក់ឆ្នោតវៀតណាមក្នុងមូលដ្ឋាន។
នគរបាលក្រុងបាវិតបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាល នៃគណអភិបាលក្រុងបាវិត ស្តីពីការត្រួតពិនិត្យរដ្ឋបាលតាមទីតាំង់ស្នាក់នៅ និងប្រមូលផ្តុំជនបរទេស នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិតបានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឃាត់ខ្លួនជនជាតិវៀតណាម ០៣នាក់ ស្រី ០១នាក់ ដែលបានធ្វើសកម្មភាពដើរលក់ឆ្នោតវៀតណាមក្នុងមូលដ្ឋាន និងបានដកហូត ឆ្នោតវៀតណាម
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង ០៣នាក់ សមត្ថកិច្ចនគរបាលក្រុង បានធ្វើកិច្ចសន្យាអប់រំ និងអោយវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ៕
ដោយ៖ សុថាន










