ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី បានបង្ហោះថា ៖ បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅ
តំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើ
ឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។
រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ
មនុស្សធ្វើការពេលព្រឹកមិនសូវសកម្ម
ព្រោះងងុយផងនិងមើលបាល់ទាត់ផង
ព្រោះគេទាត់ក្រោយម៉ោង១២យប់
រហូតម៉ោង១០ព្រឹក។
សូមបងប្អូនអ្នកបើកយានយន្តគ្រប់
ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។
បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕
...
ដោយ ៖ ស តារា










