ឃាត់ខ្លួនមនុស្ស០៤នាក់ដែល៣នាក់ធ្លាប់ជាប់ពន្ធនាគារ ករណីគ្រឿងញៀន ចេញមកវិញមិនរាងចាល

ចែករំលែក៖

ខេត្តកណ្តាល ÷ជនសង្ស័យ០៤នាក់ត្រូវសមត្ថកិច្ចឃាត់ ខ្លួន ដែលក្នុងនោះ០៣នាក់ធ្លាប់ជាប់ពន្ធនាគារ តែពេលបានចេញមកវិញមិនរាងចាលករណីជួញដូររក្សាទុកនិង ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន( ម៉ាទឹកកក)។ ករណីឃាត់ខ្លួនបានកើតឡើងកាលពីវេលាម៉ោង១១និង ១០នាទីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦ នៅចំណុច ផ្លូវលំស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ 

របាយការណ៏សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ដែលត្រូវបានឃាត់ខ្លួនសុទតែជាបុរស និង វិជ្ជមាននូវសារធាតុញៀន (+ )។ ០១-ឈ្មោះ សុខ កាន់  អាយុ ៤១ឆ្នាំធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ​ ០១លេីក​ រយៈពេល​២ឆ្នាំ ,០២-ឈ្មោះ  ជួង ផល្លី អាយុ ៣១ឆ្នាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង​ ០១លេីក​ រយៈពេល​០៣ឆ្នាំ​ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដូចគ្នា,០៣-ឈ្មោះម៉ន រ័ត្ន  អាយុ ៤១ ឆ្នាំ ,០៤-ឈ្មោះ​ សាង​ ផាផាន់ អាយុ​២១ឆ្នាំ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្ត​កណ្តាល​០១លេីករយៈពេល​០១ឆ្នាំ​ ករណីលួច ដោយជនសង្ស័យទាំង០៤ ជាជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ និងរស់នៅជាមួយគ្នាក្នុងមូលដ្ឋានឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

វត្ថុតាងដកហូត÷ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់ទម្ងន់០,១២ក្រាម-ទូរសព្ទ័ដៃចំនួន០៥គ្រឿង រួមនិងសម្ភារៈប្រើប្រាស់​ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

របាយការណ៍បន្តទៀតថា នៅមុនពេលកេីតហេតុកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ចេញល្បាតនៅក្នុងភូមិសាស្ត្រ​ លុះដល់ចំណុចកេីតហេតុ​ បានប្រទះឃេីញជនសង្ស័យ ដែលជាមុខសញ្ញាចំនួន០២ នាក់។ ដំបូង កម្លាំងបានឃាត់សួរនាំត្រួតពិនិត្យរកឃេីញម្សៅក្រាមសថ្លា​សង្ស័យ​សារធាតុញៀន(ម៉ាទឹកកក)​០១កញ្ចប់ លាក់ទុកក្នុងហោប៉ៅខោ ដែលពួកគេបានទិញ ក្នុងតំលៃ ១.៥០០រៀល(មួយម៉ឺនប្រាំពាន់រៀល) ពីជនមិនស្គាល់ ឈ្មោះនៅម្តុំផ្លូវជាតិលេខ 42។

យោងតាមចម្លេីយសារភាព​កម្លាំងសមត្ថកិច្ចបន្តឃាត់ ខ្លួនបានបក្ខពួកបាន០២នាក់ និងថ្នាំញៀន០១កញ្ចប់បន្ថែមទៀត ។ 

បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់រួមនិងវត្ថុតាងបាន នាំមកកាន់អធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print