លើកគ្នាទៅរកគូទំនាស់តែមិនឃើញ ខឹងពេកទៅវាយជនរងគ្រោះម្នាក់ដេរ៤ថ្នេរ កាត់សាញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ក្រោយពីទទួលបណ្ដឹងជនរងគ្រោះ ឃាត់បានក្មេងទំនើងចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចកខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យចំនួន ១០នាក់ ជាក្មេងទំនើងដែលប្រើហិង្សាលើជនរងគ្រោះកំពុងតែឈប់ម៉ូតូទិញទឹកសុទ្ធតាមចិញ្ចើមផ្លូវដោយ (មូលហេតុជនសង្ស័យជាក្មេងទំនើងខឹងរកបក្សពួកដែលមានជម្លោះជាមួយខ្លួនមិនឃើញ ក៏វ៉ៃជនរងគ្រោះកាត់ស៊យកុំអោយខកជើង នេះជាចម្លើយជនសង្ស័យ )ការឃាត់ខ្លួនជនសង្ស័យប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកកែច្នៃវាយក្បាលជនរងគ្រោះរបួសចំនួន០៤ថ្នេរ)។ ហេតុការណ៍នេះកើតមានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកអធិការខណ្ឌឫស្សីកែវបន្តថា ជនរងគ្រោះឈ្មោះ ចន សីហា អាយុ១៨ឆ្នាំ របួសក្បាលដេរចំនួន០៤ថ្នេរ។ ចំណែកក្រុមជនសង្ស័យ ៖ ១. ឈ្មោះ យ៉ិន ដូណារ៉ា , ២. ឈ្មោះ ផាង សុផាហ្សឺឌី , ៣. ឈ្មោះ រឿង ជាសុជាតិ , ៤. ឈ្មោះ ម៉ិល សុធាស៊ីង , ៥. ឈ្មោះ វិចិត្រ បញ្ញា , ៦. ឈ្មោះ ម៉េង ដារ៉ាវិឆ័យ , ៧. ឈ្មោះ ហេង ហ្វីលីប , ៨. ឈ្មោះ ផុន លាងហេង , ៩. ឈ្មោះ វែង ស័ក្កដា។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print