លើកគ្នាទៅរកគូរទំនាស់ តែមិនឃើញខឹងទៅវាយជនរងគ្រោះម្នាក់ដេរ៤ថ្នេរ កាត់សាញ ត្រូវសមត្ថកិច្ចឃាត់បាន១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការនគរបាលរាជធានីភ្នំពេញ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ក្រោយពីទទួលបណ្ដឹង ជនរងគ្រោះ ឃាត់បានក្មេងទំនើងចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីរសៀលនៅថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល
ខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យចំនួន ១០នាក់ ជាក្មេងទំនើងដែលប្រើហិង្សា ជនរង គ្រោះកំពុង តែឈប់ម៉ូតូទិញទឹកសុទ្ធ តាមចិញ្ចើមផ្លូវដោយ (មូលហេតុជនសង្ស័យក្មេងទំនើងខឹងរកបក្សពួកដែលមានជម្លោះជាមួយខ្លួនមិនឃើញ ក៏វ៉ៃជនរងគ្រោះកាត់សយកុំអោយខកជើងនេះចំលើយជនសង្ស័យ )ការឃាត់ខ្លួនជាអំពើហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកដែកកែឆ្នៃវាយក្បាលជនរងគ្រោះរបួសចំនួន០៤ថ្នេរ)។ កើតហេតុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិបាក់ទូក សង្កាត់ទួលសង្កែ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print