Bayern Munich ទិញយកខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុក Ismael Saibari ពី ក្លិបPSV

ចែករំលែក៖

ក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich បានប្រកាសជាផ្លូវការនៅថ្ងៃពុធថា បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុក Ismael Saibari ពីក្លិប PSV Eindhoven នៃប្រទេសហូឡង់។

 

ទោះបីជាក្លិបមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃរហូតដល់ ៥៥លានអឺរ៉ូ (ប្រមាណ ៦៣លានដុល្លារអាមេរិក)។

 

នៅក្នុងសេចក្តីថ្លែងការណ៍ Bayern Munich បានបញ្ជាក់ថា៖ «FC Bayern បានចុះកិច្ចសន្យាជាមួយ Ismael Saibari វ័យ ២៥ឆ្នាំ ពីក្លិប PSV Eindhoven។ បច្ចុប្បន្ន រូបគេកំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ គេនឹងផ្លាស់មកកាន់ទីក្រុង Munich បន្ទាប់ពីការប្រកួត World Cup បញ្ចប់»។

 

Saibari បានផ្ទេរមក PSV ពីក្លិប Genk របស់បែលហ្ស៊ិក កាលពីឆ្នាំ២០២០ ហើយបានបង្ហាញខ្លួនសរុប ១៤២ប្រកួត និងស៊ុតបញ្ចូលទីបាន ៤២គ្រាប់ ក្នុងគ្រប់ការប្រកួត។

 

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អបំផុតក្នុងរដូវកាលមុន ដោយស៊ុតបញ្ចូលទី ១៥គ្រាប់ក្នុង ២៧ប្រកួតលីគ និងជួយឱ្យ PSV លើកពាន Eredivisie ជាលើកទី៣ជាប់ៗគ្នា។

 

ក្រោយការផ្ទេរទៅ Bayern Munich, Saibari បានបង្ហាញអារម្មណ៍រំភើបថា៖

«តាំងពីក្មេង ខ្ញុំតែងស្រមៃចង់ចុះកិច្ចសន្យាជាមួយក្លិបដ៏ធំមួយដូចជា FC Bayern។ គ្រប់គ្នាសុទ្ធតែដឹងថា នេះជាក្លិបធំបំផុតមួយនៅលើពិភពលោក។ Bayern តែងតែប្រជែងពានធំៗ ដូចជា UEFA Champions League ជារៀងរាល់ឆ្នាំ ហើយខ្ញុំចង់ឈ្នះពានឱ្យបានច្រើនបំផុតជាមួយក្លិបនេះ»។

...

 

Saibari ក៏ជាតួអង្គសំខាន់របស់ក្រុមជម្រើសជាតិម៉ារ៉ុកក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ផងដែរ ដោយរកបានគ្រាប់បាល់ក្នុងជ័យជម្នះ ១-០ លើស្កុតឡែន និង ៤-២ លើហៃទី មុនពេលស៊ុតបាល់ប៉េណាល់ទីគ្រាប់ចុងក្រោយ ជួយឱ្យម៉ារ៉ុកទម្លាក់ហូឡង់ក្នុងវគ្គ ៣២ក្រុមចុងក្រោយ ឡើងទៅកាន់វគ្គបន្ទាប់១៦ក្រុមចុងក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print