អ្នកជក់គ្រឿងញៀន៣នាក់ ត្រូវកម្លាំងល្បាតប្រទះឃើញរួចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ដែលទើបតែចេញពីទិញគ្រឿងញៀនក្នុងប្លុកបឹងកក់ក៏ត្រូវបានសមត្ថកិច្ចឃើញសង្ស័យហៅឲ្យឈប់ ធ្វើការឆែកឆេរ និងឃាត់ខ្លួនបានទាំងបី កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ទី១ឈ្មោះភា ឆារ៉ា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ទី២.ឈ្មោះ នៅ សុខថា អាយុ២៧ឆ្នាំ មុខរបរជាងប៉ះកង់ ស្នាក់នៅក្នុងវត្តមហាមន្ត្រី ទី៣.ឈ្មោះ ប៊ុន សិលា អាយុ២៦ឆ្នាំមុខរបរជាងប៉ះកង់ ស្នាក់នៅក្នុងបូរីកីឡា ចំណែកសម្ភារដែលដកហូតបានមាន ម៉ូតូ២គ្រឿង ម៉ាក ស៊ុយហ្សុយគី ស្តេប ពណ៌ស-ក្រហម ពាក់ស្លាកលេខភ្នំពេញ 1L-4487 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1D-0600 រួមទាំងថ្នាំញៀនប្រភេទក្រាមសថ្លា២កញ្ចប់តូចផងដែរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមរបស់លោកបានជិះល្បាតនៅក្នុងភូមិសាស្ត្រស្មុគស្មាញ ប្លុុកផ្លូវរថភ្លើងតាមបណ្តោយផ្លូវR៦ ពេលជិះជិតដល់ផ្លូវរថភ្លើងក៏ប្រទះឃើញ ជនសង្ស័យ៣នាក់ទើបតែជិះចេញពីប្លុកបឹិងកក់ ដោយមានការសង្ស័យកម្លាំងលោកក៏ហៅឲ្យឈប់ធ្វើការឆែកឆេរតែឈ្មោះ ភា ឆារ៉ា មិនព្រមឈប់ទេ បានជិះគេចរហូតដល់មុខផ្សារបាយ័ន សង្កាត់មនោរម្យ ខណ្ឌ៧មករា ទើបធ្វើការឃាត់បាន ។

តាមសម្ដីជនសង្ស័យទាំង៣នាក់ថា ពួកគេគ្រាន់តែចូលទៅទិញគ្រឿងញៀនយកមកជក់ធម្មតាទេ គ្មានគំរោងយកមកចែកចាយទេ ហើយថ្នាំញៀនទាំង២កញ្ចប់នោះពួកគេទិញក្នុងតំលៃ៥០០០០រៀល ។

ក្រោយពីឃាត់ខ្លួនជនទាំង៣នាក់និងឆែកឃើញសារធាតុញៀនបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

preak-3 preak preak-4 preak-2 preak-1

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print