ខេត្តព្រះសីហនុ÷ រថយន្តម៉ាក LEXUS NX200T ពណ៌ទឹកប្រាក់ ផ្លាកលេខ កំពត 28-0666 បែកកង់មុខខាងស្តាំ បណ្តាលឲ្យរេចង្កូតបុករនាំងទ្រូងផ្លូវ នៅលើផ្លូវល្បឿនលឿន។
ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបានបែកកង់មុខខាង ស្ដាំ បណ្ដាលឲ្យរេចង្កូតបុករនាំងទ្រូងផ្លូវ មិនបណ្ដាលឲ្យមនុស្សរងរបួស បានកើតឡើងវេលាម៉ោង ១១ និង៥០ នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន (ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ) ត្រង់ចំណុច Km118 ស្ថិតក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ បានវាស់វែង សម្រួលចរាចរណ៍ ។ រថយន្តម៉ាក LEXUS NX200T ពណ៌ទឹកប្រាក់ ផ្លាកលេខ កំពត 28-0666 អ្នកបើកបរឈ្មោះ XIAO KAI ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ទីលំនៅបច្ចុប្បន្ន ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ បើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តបានបែកកង់មុខខាងស្តាំ បណ្តាលឲ្យរ៉េចង្កូតបុករនាំងទ្រូងផ្លូវ ។ ករណីគ្រោះថ្នាក់ខាងលើបណ្តាលឲ្យ មិនបណ្តាលឲ្យមនុស្សរងរបួស ។
មូលហេតុ រថយន្តបែក កង់ (រថយន្តខូចខាតធ្ងន់) ។
បញ្ជាក់ៈ កម្លាំងប្រចាំការផ្លូវល្បឿនលឿន បានជួយអន្តរាគមន៍នៅ កន្លែងកើតហេតុ ។ មជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ ទទួលរបាយការណ៍ឆ្លើយតបពី ប្រចាំបញ្ជា ក្រុមការងារប្រចាំការនៅផ្លូវល្បឿនលឿន នៅវេលាម៉ោង ១២:៥០នាទី ៕










