សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតក្នុងភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល

ចែករំលែក៖

ខេត្តកណ្តាល÷ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ការបង្ក្រាបនេះបានធ្វើឡើងនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

យោងតាមរបាយការណ៍របស់នគរបាលស្រុកអង្គស្នួល ជនសង្ស័យទាំង០៤នាក់ (ប្រុស) ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រួមមាន :
១. ឈ្មោះ ចេង រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជននេះត្រូវបានរកឃើញមានសារធាតុញៀនក្នុងទឹកនោម (+) និងបានសារភាពថាបានរក្សាទុកនិងប្រើប្រាស់គ្រឿង ញៀនអស់រយៈពេលប្រហែល១០ឆ្នាំមកហើយ ។ គួរកត់សម្គាល់ថា ឈ្មោះ ចេង រតនៈ ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវចំនួន០១លើក រយៈពេល០២ឆ្នាំកន្លះ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

២. ឈ្មោះ កាន់ កុសល ភេទប្រុស អាយុ៣៤ឆ្នាំ ជន ជាតិខ្មែរ មុខរបរ(កម្មករអនាម័យ) ស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ជននេះត្រូវបានឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿង ញៀនអស់រយៈពេលប្រហែល៣ឆ្នាំ។

៣. ឈ្មោះ សាំង ណែត ភេទប្រុស អាយុ៤០ឆ្នាំជនជាតិ ខ្មែរ មុខរបរកម្មករអនាម័យ ស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ជននេះក៏ត្រូវបានឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាស់គ្រឿង ញៀនអស់រយៈពេលប្រហែល៤ឆ្នាំផងដែរ។

៤. ឈ្មោះ វង រតនៈ ហៅខៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ជននេះត្រូវបានកំណត់ថាជាមុខសញ្ញាជួញដូរគ្រឿងញៀន ប៉ុន្តែបានរត់គេចខ្លួនក្នុងពេលប្រតិបត្តិការ។

ប្រតិបត្តិការបង្ក្រាបនេះបានចាប់ផ្ដើមឡើងនៅពេលដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក បានចេញល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ។ លុះដល់ចំណុចកើត ហេតុ កម្លាំងសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ឈ្មោះ ចេង រតនៈ កំពុងអង្គុយនៅទីនោះដោយមានការសង្ស័យភ្លាមៗនោះ កម្លាំងប៉ុស្តិ៍បានសុំត្រួតពិនិត្យ ហើយបានរកឃើញម្សៅក្រាមសថ្លាសង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច រួមជាមួយសម្ភារប្រើប្រាស់គ្រឿងញៀន ដែលលាក់ទុកក្នុងកញ្ចប់បារី ។ ក្រោយពីរកឃើញវត្ថុតាងជាក់ស្ដែង ជនសង្ស័យ ឈ្មោះ ចេង រតនៈ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ចេង រតនៈ បានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកក (០១កញ្ចប់តូច) ដែលរកឃើញនោះ ពិតជារបស់ខ្លួនមែន ដោយបានទិញក្នុងតម្លៃ២០.០០០រៀល (ពីរម៉ឺនរៀល) ពី ឈ្មោះ កាន់ កុសល ហើយក៏ធ្លាប់បានទិញពី ឈ្មោះ សាំង ណែត ផងដែរ ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។

ផ្អែកលើចម្លើយសារភាពរបស់ ឈ្មោះ ចេង រតនៈ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០ នាទី ព្រឹក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានបន្តការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កាន់ កុសល និង ឈ្មោះ សាំង ណែត ជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ កាន់ កុសល បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀនម៉ាទឹកកកពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណ និងពី ឈ្មោះ សាំង ណែត ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។

ចំណែកឯ ឈ្មោះ សាំង ណែត ក៏បានឆ្លើយសារភាពថា: ខ្លួនបានទិញថ្នាំញៀនម៉ាទឹកកកពី ឈ្មោះ វង រតនៈ ហៅខៃ (ដែលបានរត់គេចខ្លួន) ដើម្បីយកមកលក់បន្ត និងប្រើប្រាស់ដូចគ្នា ។

បច្ចុប្បន្ន កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ហេីយ ៕

ដោយ៖ សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print