កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ  

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក ពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (ឆ្កឹះបំបែកគ្រាប់មេសោរតូបលក់កាហ្វេចូលលួចយកម៉ាស៊ីនសម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង និងម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្រាវជ្រាវឃាត់ខ្លួននៅចំណុច ផ្លូវលំ ក្រុមទី១០ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចតូបលក់កាហ្វេ មុខផ្ទះលេខ៣១៣ ផ្លូវលេខ១៦០ ក្រុមទី៣៨ ភូមិ១៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:១៤នាទីទៀបភ្លឺ ។

តាមរបាយការសមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យមានឈ្មោះ ភ័ណ្ឌ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។

ដោយឡែកវត្ថុតាងចាប់យកមាន ៖

-ម៉ាស៊ីនសម្រាប់ឆុងកាហ្វេចំនួន០១គ្រឿង

-ម៉ាស៊ីនសម្រាប់កិនគ្រាប់កាហ្វេចំនួន០១គ្រឿង

-ម៉ាស៊ីនសម្រាប់ថ្លឹងកាហ្វេចំនួន០១គ្រឿង

សមត្ថកិច្ចបានត្រួតពិនិត្យកន្លែងកើតហេតុឃើញ មានមេសោរ SCCLEX ចំនួន០២ ដែលជនរងគ្រោះបានចាក់ជាប់ជាមួយនិងត្រយ៉ូវទ្វារតូបលក់កាហ្វេ ត្រូវបានជនសង្ស័យនិងបក្ខពួកធ្វើសកម្មភាពឆ្កឹះបំបែកគ្រាប់មេសោរ (ចាប់យកនៅកន្លែងកើតហេតុ) ។

ចំពោ៖ជនរងគ្រោះមាន ឈ្មោះ សេង កន្និការ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣១ ផ្លូវលេខ០១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print