អគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ តាមមាត់ទន្លេនៅសង្កាត់ស្វាយប៉ាក រងការខូចខាតអស់ជាង២០ខ្នង

ចែករំលែក៖

ភ្នំពេញ÷ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីសង់ជាប់ៗគ្នានៅមាត់ទន្លេសាបត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតអស់ចំនួន២១ខ្នងដែលក្នុងនោះ២០ខ្នងរងការខូចខាតទាំងស្រុងនិង១ខ្នងឆេះរោលៗ។

 

ហេតុការណ៍គ្រោះ អគ្គិភ័យនេះបានកើតឡើងនៅវេលាមម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នៅតាមមាត់ច្រាំងទន្លេសាប ផ្លូវជាតិលេខ៥ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

 

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះឈើមួយខ្នងនៅក្នុងចំណោមផ្ទះឈើជាច្រើនខ្នងដែលសង់ជាប់ៗគ្នានៅតំបន់មិនរៀបរយនៅតាមមាត់ទន្លេ ហើយភ្លើងបានឆាបចេះយ៉ាងសន្ធោសន្ធៅរាលដាលយ៉ាងឆាប់រហ័សទៅផ្ទះជាច្រើនខ្នងទៀតដែលនៅជាប់នោះ។

 

ក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញព្រមទាំងនៅអង្គភាពនានានិងក្រុមហ៊ុនមួយចំនួនទៀតជាច្រើនគ្រឿងក៏បានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ។ នៅក្នុងឱកាសនោះគេឃើញលោកជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវបានដឹកនាំរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌនិងទូកពន្លត់អគ្គិភ័យទៅអន្តរាគមន៍រហូតភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល។

 

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២១ខ្នងបានរងការខូចខាតដែលក្នុងនោះមាន២០ខ្នងបានរងការខូចខាតទាំងស្រុងនិង១ខ្នងត្រូវភ្លើងឆេះរោលៗ។ទោះបីជាយ៉ាងណាអគ្គិភ័យនេះពុំបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។

 

ការកើតមានអគ្គិភ័យនេះគេពុំទាន់ដឹងពីមូលហេតុអ្វីឡើយ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print