ចាប់ខ្លួនឧក្រិដ្ឋជនអន្តរជាតិ ម្នាក់ទៀតហើយ នៅថៃ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol

ចែករំលែក៖

ថៃ៖​ ក្រុមប៉ូលីស Interpol​ បានស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​ឧក្រិដ្ឋជនអន្តរជាតិ​ម្នាក់ទៀតហើយ ដែលជាប់ក្នុងបញ្ជីខ្មៅតាមចាប់របស់ប៉ូលិស នៅក្នុងប្រទេសថៃ ក្រោយសំងំរួមរស់នៅទីនោះ ដោយមានក្តីសុខ គ្មាននរណាហ៊ានធ្វើអី។

បើតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអាទិត្យទី០៥​ ខែកក្កដា​ម្សិលមិញនេះ​ ឧក្រិដ្ឋជនវ័យ ៤៥ឆ្នាំម្នាក់នេះ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុង Pattaya នៃខេត្ត Chon Buri កាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

ឧក្រិដ្ឋជនម្នាក់នេះ មានសញ្ជាតិកូរ៉េខាងត្បូង ត្រកូល Kim ជាមេក្រុមនៃបណ្តាញហ្គេមអនឡាញ និង Scam ដ៏ធំ ដែលប៉ូលិសអន្តរជាតិ ដាក់ចូលបញ្ជីខ្មៅ តាមចាប់ខ្លួន ជាយូរមកហើយ។

អាជ្ញាធរថៃប៉ាន់ប្រមាណថា Kim រកចំណូលបានប្រហែល ៣.៤ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពីគេហទំព័រល្បែងស៊ីសងនីមួយៗ។ កំព្យូទ័រ និងវត្ថុតាងពាក់ព័ន្ធទាំងអស់ត្រូវបានដកហូត ដើម្បីយកទៅពិនិត្យបន្ថែម និងពង្រីកការស៊ើបអង្កេតជាបន្តទៀត។

កាលពីចុងខែមុន ឧក្រិដ្ឋជនអន្តរជាតិ ២នាក់ទៀត ដែលមានម្នាក់ ជាប់ក្នុងបញ្ជីខ្មៅរបស់ប៉ូលិស Interpol ក៏ត្រូវបានចាប់ខ្លួននៅប្រទេសថៃផងដែរ ក្រោយសំងំលាក់ខ្លួនមួយរយៈ ក្នុងទីក្រុងបាងកក។

អ្នកទាំងពីរ សុទ្ធសឹងជាជនជាតិបារាំង ដោយម្នាក់មានឈ្មោះ Abdulrahim អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ Mustafa អាយុ ៣៣ឆ្នាំ។

ក្នុងចំណោមអ្នកទាំងពីរ, ម្នាក់ឈ្មោះ Abdulrahim បានជាប់បញ្ជីខ្មៅរបស់ប៉ូលិសអន្តរជាតិ ដោយសារពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មឆ្លងដែន ជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់។ ពួកគេទាំងពីរ ក៏ស្ថិតក្នុងដីកាចាប់ខ្លួន របស់អាជ្ញាធរបារាំងផងដែរ។

ជារឿងមិននឹកស្មានដល់ឡើយ ដែលប៉ូលិសថៃ ទម្លាយតួលេខយ៉ាងភ្ញាក់ផ្អើលថា ខ្លួនចាប់បាន Scammer រហូតដល់ទៅជិត ៣០ ០០០នាក់ និងបង្ក្រាបលើក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធនឹងការឆបោក ចំនួន ១ ៤៥០ក្រុមហ៊ុន ក្នុងរយៈពេល ត្រឹម ៩ខែ។

ស្របពេលជាមួយគ្នានោះ ប៉ូលិសថៃ ក៏រឹបអូសបាន ទ្រព្យសម្បត្តិ និងលុយដែលជាប់ពាក់ព័ន្ធជាមួយ Scam ប្រហែល ២៤ពាន់លានបាត ផងដែរ៕ដោយ​៖តារា​

...

(រូប៖ Bangkok Post)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print