សមត្ថកិច្ចខណ្ឌជ្រោយចង្វា ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំង ៣០នាក់ ម៉ូតូ២៤គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វាបានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុមពាក់ព័ន្ធនឹងសកម្មភាពបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស សរុបចំនួន ៣០នាក់ និងដកហូតម៉ូតូ២៤គ្រឿង។

 

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាព្រឹក ម្សិលមិញនៅលើមហាវិថីឈ្នះ=ឈ្នះ ក្បែរពហុកីឡដ្ឋានមរតកតេជោ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងមួយក្រុមនេះ បានប្រមូលផ្តុំគ្នាជិះម៉ូតូច្រើនគ្រឿង និងកែច្នៃបំពង់ស៊ីម៉ាំង បង្ហោះម៉ូតូលើដងផ្លូវ បង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៣០នាក់ ក្នុងនោះមានស្រី៣នាក់ ព្រមទាំងដកហូតម៉ូតូ២៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីបន្តអនុវត្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print