នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​លួច​យក​ទូរ​សព្ទ​ដៃ​ក្នុង​មន្ទីរពេទ្យមិត្តភាព​កម្ពុជា​-​ចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​០១​និង​៥០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​យក​ទូរ​សព្ទ ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​អគារ​ព្យាបាល​អ្នកជំងឺ (​បន្ទប់​ជាន់​ផ្ទាល់​ដី និង​បន្ទប់​ជាន់​ទី​៣) នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​(​ព្រះ​កុសុមៈ​) ស្ថិត​នៅ​ដី​ឡី​ត៍​លេខ​៣៣ ផ្លូវ​លេខ​២៧១ ក្រុម​ទី​៣៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក កាលពី​ថ្ងៃ​ទី​៦ ខែ កក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល ០១​និង​៣០​នាទី​រំលង​អធ្រាត្រ ។

ជនសង្ស័យ​០២​នាក់​រួម​មាន ៖
១-​ឈ្មោះ គឹ​ម ង៉ូ​វ ហៅ ង៉ូ​វ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។
២-​ឈ្មោះ ច​យ រក្សា ហៅ ជ្រូក ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវឌឿងហែម សង្កាត់​អូរ​ឬ​ស្សី​ទី​៤ ខណ្ឌ​៧​មក​រា​។

វត្ថុ​តាង​ចាប់​យក​មាន ៖ ទូរ​សព្ទ​ដៃ​ម៉ាក Honor ពណ៌​ខ្មៅ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ផ​ន ម៉​ន ដែល​ជន សង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​លួច​នៅ​ពេល​កើតហេតុ​, ទូរស័ព្ទ​ដៃ​០២​គ្រឿង ម៉ាក Iphone 13Promax ព​ណ៍​ខ្មៅ និង​ម៉ាក VIVO ព​ណ៍​ទឹកសមុទ្រ ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ គង់ វិជ្ជា ដែល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​លួច​នៅ​ពេល​កើតហេតុ។ ទូរសព្ទនេះបាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​, កង់​ចំនួន​០២​គ្រឿង (​ជា​របស់​ជនសង្ស័យ​ជិះ​ម្នាក់​០១​គ្រឿង​មក​ធ្វើ​សកម្មភាព​លួច​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print