អាសូរណាស់លោកអើយ! បុរសម្នាក់ស្លាប់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពី ជិះម៉ូតូ HONDA Dream ចុះពីលេី ស្ពានព្រែកព្នៅជ្រុលចង្កូតទៅបុកខឿន ពុះចែកទ្រូងផ្លូវ រួចបោកផ្ទប់នឹងបង្គោល ភ្លើងបំភ្លឺផ្លូវ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង ១២:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវឈ្នះ= ឈ្នះ (គល់ស្ពានព្រែកព្នៅ) សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញបុរសម្នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកHONDA Dream ពាក់ផ្លាកលេខ ព្រៃវែង 1J-9578 ចុះពីលេីស្ពានព្រែក ព្នៅ ជ្រុលចង្កូតទៅបុកឡេីងខឿនពុះចែកទ្រូងផ្លូវ រួចទៅបោកផ្ទប់នឹងបង្គោល ភ្លើងបំភ្លឺផ្លូវបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខាងលើ ។

...

សពមានឈ្មោះ ស៊ិន ដារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ចុះមកធ្វេីការ វាស់វែងយកម៉ូតូទៅរក្សាទុក បណ្ដោះអាសន្នសិន ។
ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print