តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ បន្តចុះថ្លៃប្រេងសាំងធម្មតា ៣,៩៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ៤,១០០រៀល/លីត្រ ចាប់អនុវត្តចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅថ្ងៃទី​០៧ ខែកក្កដា​​​​ ឆ្នាំ​២០២៦នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា​ គិតចាប់ពីវេលាម៉ោង១រសៀលថ្ងៃទី០៧ ខែកក្កដា​ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ប្រេងសាំង​ធម្មតា​ (បន្តចុះថ្លៃ) ត្រូវ​លក់តម្លៃ ៣,៩៥០រៀល ខណៈប្រេងម៉ាស៊ូត ត្រូវ​លក់ ៤,១០០រៀល។

រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។

...

ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០៧ ខែកក្កដា​​​ ឆ្នាំ២០២៦ គឺត្រូវលក់ ៣,៩៥០រៀល​ /លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៤,១០០រៀល​ /លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕ដោយ​៖សិលា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print