សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបបទល្មើសព្រៃឈើ ឃាត់គោយន្តកន្ត្រៃ ៧គ្រឿង ដឹកឈើខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម ចុះបង្ក្រាប និងឃាត់ចាប់គោយន្តកន្ត្រៃចំនួន ៧ គ្រឿង ដែលធ្វើសកម្មភាពដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

គោយន្តកន្ត្រៃ ចំនួន ៧ គ្រឿង

កូនឈើក្រាក់មូល ប្រភេទលេខ១ (កកោះ) ប្រវែង ២ ម៉ែត្រ ចំនួន ១៣២ ដុំ

ក្រោយការចាប់យក វត្ថុតាងទាំងអស់ត្រូវបាននាំយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print