ខេត្តកំពង់ស្ពឺ៖ ភ្លៀងដែលបានធ្លាក់យ៉ាងគំហុកបន្តបន្ទាប់គ្នា នៅក្នុងស្រុកថ្ពង ស្រុកឧដុង្គ និងនៅតំបន់ជួរភ្នំឱរ៉ាល់ បានបង្កឲ្យមានជំនន់លិចភូមិឋាន និងផលដំណាំមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកថ្ពង និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងបានធ្វើឲ្យទឹកក្នុងអាងទឹកអូរស្យា អាងទឹកចាន់ថ្នាល កើនឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ។
ក្រុមការងាររបស់ក្រសួង កំពុងបង្វែរទឹកជំនន់ទាំងនេះ តាមប្រឡាយមេរលាំងជ្រៃខាងជើង ឲ្យហូរធ្លាក់មកអូរក្រាំងអំបិល រួចបន្តបង្ហូរតាមប្រឡាយមេតាហោ ទម្លាក់ចូលស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ៕
...
ដោយ៖ សីលា