ខេត្តមណ្ឌលគិរី ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា នៅពេលខាងមុខសក្កានុពល នៃខេត្តមណ្ឌលគិរីនឹងខ្លាំង ប៉ុន្តែត្រូវមានរបៀបអភិវឌ្ឍឱ្យបានត្រឹមត្រូវ ត្រូវគិតឱ្យបានដិតដល់។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ឱ្យមណ្ឌលគិរីមានសួនច្បារធំជាងគេ គឺនៅទីតាំងអតីតព្រលានយន្តហោះខេត្ត និងអំពាវនាវសូមមេត្តាទុកទីតាំងនោះ ឱ្យមានសួនច្បារកម្សាន្ត សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត និងសម្រាប់ទាក់ទាញទេសចរណ៍ផងដែរ។
ប្រសាសន៍បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦៕
...
ដោយ ៖ សិលា












