បញ្ញវន្ត និង យុវជន នៅកម្ពុជា វាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ភាគីចិន ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះ ព្រះរាជសុខភាព របស់ព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី

ចែករំលែក៖

ភ្នំពេញ ៖ បញ្ញវន្ត និងអ្នកតាមដានសង្គមវ័យក្មេង នៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់ភាគីចិន ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះ ព្រះរាជសុខភាព របស់ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីប្រកបដោយគុណភាពខ្ពស់។

 

ការលើកឡើងនេះ ធ្វើឡើង ក្រោយពេលដែល លោក Wang Wenbing ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងថ្មីៗនេះថា ព្រះរាជសុខភាព របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី គឺជាសុខុមាលភាព របស់ប្រជាជនកម្ពុជា ក៏ដូចជា ការរំពឹងទុករបស់ប្រជាជនចិនផងដែរថា នឹងមានភាពល្អប្រសើរ។ ភាគីចិននឹងបន្ដថែទាំព្រះរាជសុខភាពរបស់ព្រះករុណា ព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី ប្រកបដោយគុណភាពខ្ពស់។

 

ជាការលើកឡើង ចំពេលដែលព្រះអង្គទាំងទ្វេ ទើបតែយាងត្រលប់មកកាន់មាតុប្រទេសវិញ។

 

លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវនៃ វិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់នៅថ្ងៃទី៧ ខែកក្កដា ថា «នោះជាសក្ខីភាព បញ្ជាក់ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រឹងឥត ឈប់ឈរ និងកាន់តែរឹងមាំប្រកបដោយសញ្ចេតនាយ៉ាងពិតប្រាកដ ហើយការដែលភាគីចិនចាត់ទុក ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានសារៈសំខាន់បំផុត និងខិតខំខ្នះខ្នែងយកចិត្តទុកដាក់ពិនិត្យ ថែរក្សាជាប្រចាំ និងការព្យាបាលដោយគត់មត់នោះ គឺដើម្បី បង្ហាញថា ចិននៅតែរក្សាជំហរគោរព និងផ្តល់តម្លៃខ្ពស់បំផុតដល់ស្ថាប័នអង្គព្រះមហាក្សត្រខ្មែរ ដែលជា តំណាងឱ្យព្រលឹងជាតិ និងជាធ្លុងសាមគ្គីភាពរបស់កម្ពុជា…ចំណុចនេះហើយគឺជាក្តីរំភើប និងភាពកក់ក្តៅ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាទាំងមូល ដែលនេះជាយុទ្ធសាស្ត្រ និងជាចំណុចនៃការផ្សារភ្ជាប់ដួង ចិត្តរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏អាចនិយាយបានថា វាឆ្លើយតបទៅនឹង គោលការណ៍នៃគំនិតផ្ដួចផ្ដើមសហគមន៍ជោគវាសនារួមរវាងកម្ពុជានិងចិន នៅក្នុងយុគសម័យថ្មីផងដែរ»។

 

លោក យឹម អធិស័ក្តិ អ្នកតាមដានសង្គមវ័យក្មេងនៅកម្ពុជាវិញ បានប្រាប់ដែរថា «ក្នុងនាមខ្ញុំជាអ្នកតាមដានសង្គម វ័យក្មេងនៅកម្ពុជា ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ដែលការលើកឡើងនេះ មិនមែនគ្រាន់តែ បង្ហាញពីសម្តីការទូតធម្មតាប៉ុណ្ណោះទេ ប៉ុន្តែ ខ្ញុំយល់ឃើញថា ជាការឆ្លុះបញ្ចាំងពីចំណុចសំខាន់នៃទំនាក់ទំនង មិត្តភាពដែកថែប រវាងកម្ពុជា និងចិន ដោយយើងដឹងហើយថា នៅក្នុងគោលនយោបាយការបរទេសរបស់ចិន គឺមានទំនាក់ទំនងគ្នា យ៉ាងស្អិតល្មួត ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ហើយ ជាពិសេស គឺទំនាក់ទំនង ជាមួយព្រះបរមរាជវាំង ដែលមានឬសគល់ យ៉ាងជ្រៅជ្រះ ពោលគឺចាប់តាំងពីសម័យព្រះករុណា ព្រះបរមរតនកោដ្ឋ ជាមួយនឹងបណ្តាថ្នាក់ដឹកនាំចិនជំនាន់មុន ហើយការណ៍ដែលលោកទូតបានសង្កត់ធ្ងន់ លើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ បានបង្ហាញយ៉ាងច្បាស់ថា សាធារណរដ្ឋប្រជាមានិតចិន នៅតែបន្តថែរក្សា និងការផ្តល់តម្លៃខ្ពស់បំផុត ចំពោះទំនាក់ទំនងជាប្រវតិ្ថសាស្ត្រមួយនេះ»៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print