អគ្គិភ័យឆេះផ្ទះ ៣ខ្នងទាំងយប់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងខូចខាតស្ទើរតែទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ ៣ ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្ដាល​ឱ្យ​ខ្ទេច​ទាំងស្រុង​២​ខ្នង​និង​ឆេះ​អស់ ៥០% ចំនួន ១​ខ្នង ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩ និង​៣០ នាទី​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង​  ។

យោង​តាម​របាយការណ៍របស់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាទ​បញ្ជាក់​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ ក្នុង​ពេល​នោះ​មាន ១ ឡុ​ង សា​ម៉​ន ភេទ​ប្រុស​អាយុ ៨៣  ឆ្នាំ ផ្ទះ​មាន​ទំហំ ៨​គុណ​២០​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ខាងក្រោម ឈើ​ខាងលើ​ប្រក់​ដំបូល​ស័ង្កសី ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង,២​ឈ្មោះ វ៉​ន វុន ភេទ ប្រុស​អាយុ ៥០ ឆ្នាំ​( ម្ចាស់ផ្ទះ​ចំណាកស្រុក​) ផ្ទះ​មាន​ទំហំ​៩​គុណ​១៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​ខ្ទេច​ទាំងស្រុង និង៣ ឈ្មោះ​ប្រាក់ វ​ណ្ណា ភេទ ប្រុស​អាយុ ៣៧ ឆ្នាំ ផ្ទះ​មាន​ទំហំ ៧,៥០​គុណ​១៣ ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ឆេះ​ខូចខាត​ប្រមាណ ៥០% ។​ក្រៅពី​ឆេះ​ផ្ទះ​នៅ​មាន​ខូចខាត​សម្ភារៈ​ជា​ច្រើន​ទៀត​ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កត់ត្រា​បន្ត​។​ ក្នុង​ហេតុការណ៍​នោះ​ពុំ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​សង្គ្រោះ​ភ្លើង​ឆេះ​ផ្ទះ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​៧ គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន ១៦​រថយន្ត ទើប​គ្រប់គ្រង​សភាពការណ៍​បាន​មិន​បណ្ដាល​ឲ្យ​ឆ្លង​ទៅ​ផ្ទះ​អ្នក​ដទៃ​បាន​។

ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​សង្ស័យ​ជាបឋម​ថា​បណ្ដាល​មក​ពី​ឆ្លង​ចរ​ន្អ​អគ្គិសនី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print