ខេត្តតាកែវ ៖ នាព្រឹក ថ្ងៃពុធទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមដោយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត។
របៀបវារៈដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត រួមមាន៖
១. ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត។
២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដោយ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អានដោយលោក អៀង ឡាយ អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត។
៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ អានដោយលោក ធូ សំណាង មន្ត្រីការិយាល័យសរុប និងព័ត៌មាន។
៥ . ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តតាកែវ អានដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
៦. ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តតាកែវសម្រាប់ខែមិថុនា ឆ្នាំ ២០២៦ អានដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
៧. បញ្ហាផ្សេងៗ
៨. ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី២៧ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ និងប្រកាសបិទអង្គប្រជុំដោយ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត៕
ដោយ ៖ សិលា










