ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្សចំនួន ៦នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៦ នៅកន្លែងផ្សេងគ្នា ស្ថិតនៅក្នុងបន្ទប់ជួល និងតាមដងផ្លូវសាធារណៈនៅក្រុងសៀមរាប និងស្រុកជីក្រែង ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះដោយមានការចូលរួមពីកម្លាំងនគរបាលចម្រុះនៃស្នងការខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៦នាក់ និងឆែកឆេររកឃើញវត្ថុតាងមួយចំនួនរួចនាំយកមកធ្វើការសួរនាំនៅការិយាល័យជំនាញដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យចំនួន៦នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានរក្សាទុកជួញដូរនិងប្រើប្រាស់ នូវសារធាតុគ្រឿងញឿនខុសច្បាប់ពិតប្រាកដមែន។

លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០៦នាក់ទី១-ឈ្មោះ សៅ សាលូត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រើប្រាស់) ទី២-ឈ្មោះ ឆាត់ ឌីម៉ង់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិប្រាកដ មានទីលំនៅក្រុមទី១៧ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រើប្រាស់) ទី៣-ឈ្មោះ ប៊ុន សំបាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ប្រើប្រាស់) ទី៤-ឈ្មោះ ភាព សុជា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) ទី៥-ឈ្មោះ ភន់ លាប ហៅ ដុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់) និងទី៦-ឈ្មោះ ឡុក សុខឡៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិឃាង ឃុំប្ញស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់)។

ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យចំនួន៦នាក់ រួចមកកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន៤គ្រឿង និងឧបករណ៍វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

មជ្ឍដ្ឋាននានានៅក្នុងខេត្តសៀមរាប បានរិះគន់ទៅលើស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនថា ចំពោះជនសង្ស័យ ដែលប្រើប្រាស់និងជួញដូរគ្រឿងញៀនមួយចំនួនតែងតែឃើញបញ្ជូនទៅមណ្ឌលកែប្រែរួចក៏ឃើញជិះម៉ូតូបង្អួត សមត្ថកិច្ចថែមទៀតផង ចំណែកអ្នកគ្មានលុយ ជាក់ស្តែងតែងតែឃើញបញ្ជូនទៅដាក់គុកគ្រាន់តែប្រើប្រាស់ដូចគ្នា ដូចពាក្យចាស់តែងតែពោលថា អ្នកណាមានលុយ អ្នកនោះតែតែឈ្នះគ្រប់យ៉ាង៕

2 3  1

...

ដោយ៖ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print