សមត្ថកិច្ចស្រុកបាណន់ ឃាត់ខ្លួនមុខសញ្ញាចំនួន១៧នាក់ ករណីលួចធុងទឹកកក និងសាំង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចន្លោះវេលាម៉ោង០០និង៤០នាទី ដល់ម៉ោង០៥និង៣០នាទី នៅចំណុចភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចធុងទឹកកកខ្លាស់សេ របស់ជនរងគ្រោះ ឈ្មោះ ហេង ហ៊ុន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅចំណុចភូមិ-ឃុំកើតហេតុខាងលើ និងលួចសាំងរបស់ជនរងគ្រោះឈ្មោះ ពេជ្រ គង់ រស់នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

 

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង, កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៦និង១០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ទើបឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៧នាក់ រួមមាន៖ ១-ឈ្មោះ ធិន សុធាន ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ផូ ភិរុន ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ វិចិត្រ ចាន់ត្រា ភេទប្រុស អាយុ១៤ឆ្នាំ, ៤-ឈ្មោះ ផៃ សារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ៥-ឈ្មោះ រស្មី ច័ន្ទបូរី ភេទប្រុស អាយុ១៦ឆ្នាំ, ៦-ឈ្មោះ ផាន់ណា ចាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ, ៧-ឈ្មោះ ភុន ផានុន ភេទប្រុស អាយុ១៦ឆ្នាំ, ៨-ឈ្មោះ ហាត់ សីហា ភេទប្រុស អាយុ១៦ឆ្នាំ, ៩-ឈ្មោះ រតនា កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ, ១០-ឈ្មោះ ភើយ សុផានណា ភេទប្រុស អាយុ១៧ឆ្នាំ, ១១-ឈ្មោះ រ័ត្ន សីហា ភេទប្រុស អាយុ១៧ឆ្នាំ, ១២-ឈ្មោះ ឃុន ខេម ភេទប្រុស អាយុ១៦ឆ្នាំ, ១៣-ឈ្មោះ សិត ចន្ថា ភេទប្រុស អាយុ១៥ឆ្នាំ, ១៤-ឈ្មោះ ហាត់ វាស្នា ភេទប្រុស អាយុ១៦ឆ្នាំ, ១៥-ឈ្មោះ ថេម ប៊ុនថេត ភេទប្រុស អាយុ១៧ឆ្នាំ, ១៦-ឈ្មោះ ឃុំ សុផាត់ ភេទប្រុស អាយុ១៩ឆ្នាំ និង១៧-ឈ្មោះ ច័ន្ទ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ដើម្បីនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់។

 

ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពរួមគ្នាគាស់ទម្លុះទម្លាយ ដើម្បីលួចសាំង និងភេសជ្ជៈពិតប្រាកដមែន។ វត្ថុតាងដកហូតរួមមាន៖ កាំបិតដែកដងឈើចំនួន០១ដើម។

 

ករណីនេះ ជនសង្ស័យទាំង១៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print