កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា!

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះរួមមាន៖

-ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ថន សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ, ២-ឈ្មោះ ដូង សុផល ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដែកសសៃវាយទៅលើជនរងគ្រោះបណ្តាលអោយរបួសធ្ងន់) កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្បែរការដ្ឋានបុរីជីបម៉ុងហ្គ្រែនលែនម៉ាក២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

-ជនសង្ស័យឈ្មោះ ជា ខាវ ហៅញ៉ាញ់ អាយុ២០ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ១១០៩ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូ០១គ្រឿងម៉ាក HONDA SCOOPY ផ្លាកលេខតាកែវ 1K-2759 ពណ៌ស បានប្រគល់ជូនម្ចាស់វិញ។

-ជនសង្ស័យជាក្មេងទំនើងចំនួន ០៨នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ក្មេងទំនើងវាយតប់គ្នាទៅវិញទៅមក) និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅចំណុច ក្លឹប Roller មានទីតាំងស្ថិតនៅ ភូមិ១១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ក្មេងទំនើងទាំង០៨នាក់ រួមមាន៖ ១-ឈ្មោះ ផាន់ លីគីមហូរ ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ ហេង ហ៊ុយទ្រី ភេទប្រុស អាយុ១៦ឆ្នាំ, ៣-ឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤-ឈ្មោះ រុន ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ, ៥-ឈ្មោះ ច្រក់ ប្រេប ភេទប្រុស អាយុ១៥ឆ្នាំ, ៦-ឈ្មោះ យី ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ, ៧-ឈ្មោះ សោ វ៉ាន់ឌីឡែន ភេទប្រុស អាយុ១៧ឆ្នាំ, ៨-ឈ្មោះ យ៉េន ជើងសាន ភេទប្រុស អាយុ២០ឆ្នាំ។ 

...

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​ ត្រូវ​បានបញ្ជូនខ្លូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​៕ដោយ​៖តារា​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print