រថយន្ត Mercedes បុកពីក្រោយរថយន្ត Ford EVEREST កំពុងឈប់រង់ចាំស្តុប រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ដ ស៊េរីទំនើប Mercedes មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយ រថយន្ដ Ford EVEREST រងការខូចខាតតែសំណាងមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលា ម៉ោង ០៨:៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដ ម៉ាកFord EVERESTពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា K.K.1989បើកបរដោយបុរសម្នាក់ដែល កំពុង ឈប់ រងចាំស្តុប ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្ត Mercedes មួយគ្រឿងពណ៌ខ្មៅពាក់ ផ្លាកលេខភ្នំពេញ 2CN-9997 បេីកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Ford EVEREST យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

...

ក្រោយពេលកេីតហេតុខាងលើដោយភាគីម្ចាស់រថយន្ដMercedes បានសងសំណងទៅភាគីខាងរថយន្ដ Ford ចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print