ភ្នំពេញ ៖ បុរសម្នាក់បេីកបរឡាំប្រឺតាលឿនមិនប្រយ័ត្នជ្រុលបុកកន្ទុយរថយន្តកុងតឺន័រដែលកំពុងបត់ចូលផែបណ្តាលឲ្យអ្នកបេីកបរឡាំប្រឺតារងរបួសធ្ងន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយនមតកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែបត់ចូលផែមួយកន្លែង ភ្លាមនោះក៏មានបុរសម្នាក់បេីកបរឡាំប្រឺតាធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកចំកន្ទុយរថយន្តកុងតឺន័របណ្តាលឲ្យអ្នកបេីកបររងរបួសធ្ងន់ ចំណែករថយន្តកុងតឺន័របេីកចូលផែបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកឡាំប្រឺតាសមត្ថកិច្ចធ្វេីការវាស់វែងនិងកំពុងស្រាវជ្រាវរករថយន្តមកដោះស្រាយគ្នា៕ដោយ៖សុខាសែនជ័យ










