ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងករណីគ្រោះថ្នាកចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូវ៉ែវ អាលហ្វា បុកម៉ូតូC១២៥ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិយាយទៀងឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូវ៉ែវ អាលហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AX-2904 បើកបរដោយឈ្មោះ សុខ លីហេង ភេទប្រុស អាយុ២០ឆ្នាំ  រស់នៅភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ (ស្លាប់) បានបើកទៅបុកម៉ូតូម៉ាកសង់ C១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៉ូបូរ៉ា អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិ ពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ (របួសធ្ងន់) បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ជូនសាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមច្បាប់៕

1 2 3 4

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print