ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០០:២០នាទី លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ,លោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលបានរត់គេចខ្លួនមកពីខេត្តកំពត ត្រង់ចំណុចផ្ទះសំណាក់យីហោ : (សំណាងមានលាភ) ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណី :(លួចប្រាក់) កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ និងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចហាងកាហ្វេយីហោ : CaFeve ផ្លូវទឹកឈូ ស្រុកទឹកឈូ ខេត្តកំពត ។ ជនសង្ស័យខាងលើមាន ឈ្មោះ ម៉េង ហេងលាប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










