សម្តេចតេជោ ហ៊ុន សែន បានជូនសារមួយជូនម៉ាក្រុងប្រធានាធិបតីបារាំងរឿងបាល់ទាត់

ចែករំលែក៖

ភ្នំពេញ ៖ នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា ៖ ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុងប្រធានាធិបតីបារាំងរឿងបាល់ទាត់។

សម្តេចបន្តថា ៖ (តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតីម៉ាក្រុងរបស់បារាំងនិងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំទោះខ្ញុំមិនធ្វើជា

នាយករដ្ឋមន្ត្រីទៀតក៏ដោយដែលសារ

នោះបញ្ជូនទៅមកតាមWhatsApp)

សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់និងគ្រួសារខ្ញុំបានបង្ហាញនូវជំនឿ

ទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងទទួល

ជោគជ័យរហូតលើកពានក្នុងការប្រកួត

បាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ។

សាររបស់ខ្ញុំបញ្ចប់ដោយពាក្យ

(Vive Les Bleus !!!)

រូបថតខ្ញុំលើកពាននេះជារូបភាពដែល

កីឡាករបារាំងក្នុងនាមFIFAនាំមក

កម្ពុជានិងប្រទេសនានានៅអាសុីឆ្នាំ

២០២២។

ឯអាវលេខ៩ជាអាវរបស់ខ្ញុំដែលតែង

ពាក់លេខ៩ពេលចូលទាត់បាល់កាល

ពីពេលមុន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print