ខេត្តកោះកុង៖ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅវេលា ម៉ោង៧.៤០នាទៅព្រឹក ឥឡូវនេះតៃកុងទូក ត្រូវបានរកឃើញ សាកសពនៅវេលាម៉ោង ១១.៤៥នាទីនៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៦នេះ។ តាមប្រភពព័ត៌មាន ពីលោកទេស ឈាន មេប៉ុស្តិ៍ ថ្មស និង លោក ជាង កៀក មេប៉ុស្តិ៍ជើងទឹក សាកសពតៃកុងទូក ហើយជាម្ចាស់ទូក មានឈ្មោះ អួក ផេង ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅក្នុងភូមិ ថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង។ សាកសពត្រូវបានយកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះសព នៅចំណុច គេហៅ ផែ បង្គារ។
អាជ្ញាធរស្នើសុំដល់អ្នកនេសាទទាំងអស់ដែលចុះ នេសាទក្នុងសមុទ្រមេត្តាចេះការពារ អាយុជីវិតខ្លួនឯងផង នាំគ្នាទិញអាវពោងសុវត្ថិភាពខ្លួនឯងផង ក្នុងមួយទូក មានមនុស្សពីរនាក់ ត្រូវទិញអាវពោងចំនួន២នាក់ឬលើសពីនេះ ដើម្បីការពារជីវិតក្នុងការនេសាទ នៅពេល ជួបប្រទះ ខ្យល់ព្យុះរលកធំៗ ដែលកំពុងនេសាទនោះ។ អ្នកនេសាទតែងតែបាត់បង់ជីវិត ជារៀងរាល់ឆ្នាំ នៅឃុំថ្មសនេះ ។
គួររំលឹកផងថា អាជ្ញាធរថ្មស និងជំនាញពាក់ព័ន្ធ នៅ ពេលមានភ្លៀងខ្យល់ព្យុះកើតឡើង មិនដែលឃើញអាជ្ញាធរមូលដ្ឋានណែនាំប្រជានេសាទឡើយ សូម្បីអ្នក នេសាទ បានបាត់បង់ជីវិតហើយនោះ គេមិនដែល ឃើញ លោកអិក កួន មេឃុំថ្មស ឬមេភូមិថ្មសចុះសួរ សុខទុក្ខអើតមើលនោះទេ៕
ដោយ៖ សុរិយា










