សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រទេសជាតិមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួម សកម្មរបស់យុវជន

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសារលិខិតក្នុងទិវា «ប្រជាជនពិភពលោកលើកទី៣៧» ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាមួយ ប្រជាជាតិទូទាំងពិភពលោកដើម្បីប្រារព្ធទិវា «ប្រជាជនពិភពលោកលើកទី៣៧» ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេងសម្រាប់ពេលបច្ចុប្បន្ននិងអនាគត»។

 

ក្នុងសារលិខិតដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើប្រធានបទខាងលើមានន័យថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមសកម្មរបស់យុវជនដែលជាកម្លាំង ចលករដ៏សំខាន់ ហើយក្តីសង្ឃឹមនិងសេចក្តីប្រាថ្នារបស់យុវជន គឺជាគន្លងដ៏សំខាន់សម្រាប់ការកសាងសង្គមប្រកបដោយសន្តិភាព សមភាព និងភាពរីកចម្រើន។

 

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការប្រារព្ធទិវា«ប្រជាជនពិភពលោកលើកទី៣៧» នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងការបង្ហាញពីការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ ដើម្បីផ្តោតយុទ្ធសាស្រ្តលើកម្លាំងយុវជនដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់អនាគតជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print