ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងនិងម្នាក់ទៀតរងរបួសស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនក្នុងស្ថានភាពស្រវឹងជ្រុលបុកឡាំប្រឺតាពីក្រោយ កាលពីវេលាម៉ោង៨និង២២នាទី យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១មានឈ្មោះ បូ កុម្ភ: ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ និងរយ:ប្រអប់ជើងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិព្រៃដាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះទី២មានឈ្មោះ រៀន រ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសរលាតជង្គង់ខាងឆ្វេង(របួសស្រាល)មានអាសយដ្ឋាននៅ ភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមប្រពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញឡាំប្រឺតាមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាទាំងស្ថានភាពស្រវឹងលឿនក៏ជ្រុលបុកឡាំប្រឺតាពីក្រោយពេញទំហឹងបណ្តាលឲ្យម្នាក់របួសបាក់ជេីងខាងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល ដោយឡែកឡាំប្រឺតាក៏បន្តទៅមុខបាត់។
ក្រោយកេីតហេតុជនរងគ្រោះទាំងពីរត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ










