រថយន្តឡង់គ្រីស័របើកលឿនជ្រុលទៅបុករថយន្តម៉ាក AION នៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង​ ផ្លាកលេខនគបាល​ ធ្វេីដំណេីរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាកAION ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំតែសំណាងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ១០៥កែងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក AION ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CH-0908បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៥ទិសដៅពីជើងទៅត្បូងឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រពណ៌ខ្មៅពាក់ផ្លាកលេខ នគបាល 2.1924 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ ២៨៨ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុក រថយន្តAIONចំពាក់កណ្តាលចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

...

ក្រោយកើតហេតុខាងលើដោយភាគីម្ចាស់រថយន្តឡង់គ្រីស័រ សងជាសំណងក្នុងការជួសជុលទៅលើរថយន្ត AION បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print