ឃាត់ខ្លួនម្នាក់យុវជនអាយុ១៩ឆ្នាំរំលោភស្ត្រីអាយុ៤៥ឆ្នាំនៅរោងឃ្វាលទាររួចយកលុយរៀលពីរលានកន្លះទៀត

ចែករំលែក៖

ខេត្តតាកែវ÷ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាកែវ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១៣:៥០នាទី រសៀលមានករណីរំលោភសេពសន្ថវ:នៅចំណុចក្នុងរោងឃ្វាលទា ស្ថិតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ទៅលើជនរងគ្រោះ ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណបានធ្វើ សកម្មភាពចាប់ រំលោភបានសម្រេច និងយកលុយចំនួន ២.៥០០.០០០ ៛ (ពីរលានហាសិនម៉ីនរៀល)រត់គេចខ្លួនបាត់ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោក វរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលបាស្រែ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃផ្គាំ ចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូត ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៧ និង ២០នាទី នៅចំណុចភូមិយាផ្អើរ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយកំណត់មុខសញ្ញាបានក៏ឃាត់និងនាំខ្លួនជនសង្ស័យ ឈ្មោះ សុះ ស្រ៊ិន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃផ្គាំ(ខ) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print