ភ្នំពេញ ៖ បុរសម្នាក់ បាន ស្លាប់ ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូត្រូវរថយន្តបុក កាលពីវេលាម៉ោង០៤និង២០នាទី ទៀបភ្លឺ ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ភ្នំពេញ ហាណូយ កែង ផ្លូវ សម្ដេច ជាស៉ីម(ផ្សារ បឹង បៃតង ) សង្កាត់ គោក ឃ្លាង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូជិះ ម៉ូតូ HONDA Dream ពាក់ ផ្លាក លេខ កំពង់ធំ 1R-5688 ធ្វេីដំណេីរតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តដឹកអ្នកដំណេីរមួយគ្រឿងធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗចំណែករថយន្តបេីក រត់ គេច ខ្លួន បាត់ ស្រមោល ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ សែនសុខ ចុះ មក ធ្វេី ការ វាស់ វែង យក ម៉ូតូ ទៅ រក្សា ទុក ជា បណ្ដោះអាសន្ន សិន ដេីម្បី ធ្វេី ការ ស្រាវជ្រាវ រក រថយន្ដ បង្ក មក ធ្វេការ ដោះស្រាយ តាម នីតិវិធី ច្បាប់ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕
ដោយ៖សុខាសែនជ័យ










