លោកអូបាម៉ា ច្រានចោលច្បាប់អនុញ្ញាតឲ្យជនរងគ្រោះថ្ងៃទី​១១ ខែកញ្ញា ប្តឹងសាឌីអារ៉ាប៊ី

ចែករំលែក៖

ប្រធានាធិបតិអាមេរិកលោកបារ៉ាក់អូបាម៉ា បានច្រាន់ចោលច្បាប់អនុញ្ញាត្តិឲ្យគ្រួរសារជនរង្គ្រោះដោយសារតែការវាយប្រហារភេរវកម្មទៅលើមជ្ឈមណ្ឌុលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញ៉ូវយក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប្តឹងប្រទេសសាឌីអារ៉ាប៊ី។ ប៉ុន្តែបើទោះលោកអូបាម៉ា ច្រានចោលតែសភាអាមេរិកអាចនិងបោះឆ្នោតគាំទ្រច្បាប់ខាងលើ។

ដូចជាការប្រកាសនាពេលកន្លងមកប្រធានាធិបតិអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា បានសម្រេចច្រានចោលសេចក្តីព្រៀងច្បាប់អនុញ្ញាតឲ្យពលរដ្ឋប្តឹងរដ្ឋាភិបាលសាឌីអារ៉ាប៊ី ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា មូលេហតុគឺសន្តិសុខជាតិទើបសម្រេចមិនចុះហត្ថលេខាលើច្បាប់ខាងលើ។

តាមប្រសាសន៍លោកអូបាម៉ា ច្បាប់ខាងលើនឹងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិ ។ លោកអូបាម៉ា បញ្ជាក់ថា ប្រសិនបើលោកចុះហត្ថលេខានោះនឹងធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្ត និងសន្តិសុខជាតិ។

កាលពីដើមខែកញ្ញា កន្លងមក ព្រឹទ្ធភា និងរដ្ឋសភាអាមេរិកបានសម្រេចអនុម័តទៅលើសេចក្តីព្រៀងច្បាប់ខ្លាងលើ ។ កន្លងមកមានការផ្សព្វផ្សាយថាភេរវករ១៥នាក់ក្នុងចំណោម១៩នាក់ដែលប្លន់យន្តហោះ៤គ្រឿងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះមកពីប្រទេសអារ៉ាប៊ីសាអូឌិត។ ដូច្នេះរដ្ឋាភិបាលប្រទេសនេះត្រូវតែទទួលខុសត្រូវពីការវាយប្រហារខាងលើ៕

1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print