នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចម៉ូតូចំនួន០២គ្រឿង នៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៤និង៣០នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់ករណីលួច(លួចម៉ូតូចំនួន០២គ្រឿង) នៅចំណុចលើដងផ្លូវលេខ១៨៦ ក្រុមទី៣ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចក្បែរវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

ជនសង្ស័យ:១-ឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ ពុំពិតប្រាកដ,២- ឈ្មោះ សួស ម៉េងហួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនុង៣-ឈ្មោះ សុខ សាវី ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិព្រៃទាល់ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធនីភ្នំពេញ ។

 

*វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda Scoopy ស៊េរី2025 ពណ៍ខ្មៅ អត់ផ្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 1292544 និងម៉ូតូម៉ាក Honda Dream C125 ស៊េរី2017 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GT-3302 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9711098 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើ និងបក្ខពួកលួចនៅពេលកើតហេតុ ) ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលស្ទឹងមានជ៏យ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print