នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ចែករំលែក៖

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានបន្តចុះសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៩៤នាក់ នៅសាលារៀនបឋមសិក្សាតាពីង ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ,ក្មេងទំនើង ,ល្បែងស៊ីសងខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams),អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។

ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print