ស្គាល់គ្នាពេលខ្លី ខ្ចីម៉ូតូយកក្រវ៉ឹលកំប៉ុងស្រាបៀរទៅដូរ ដើម្បីមកផឹកបន្តទៀត បែរជារំលោភលើទំនុកចិត្ត ចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល÷ ទើបតែស្គាល់គ្នាក្នុងពេលខ្លី ជនសង្ស័យសុំខ្ចីម៉ូតូរបស់ជនរងគ្រោះជិះយកក្រវ៉ឹលកំប៉ុងស្រាបៀរទៅដូរយកស្រាបៀរដើម្បីផឹកបន្តទៀត តែបែជា រំលោភលើទំនុកចិត្ត ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូរឃាត់ខ្លួនបាន ។ ហេតុការណ៍នេះកើតឡើងពីវេលាម៉ោង ១៣ និង១០ នាទីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថឹតនៅក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងត្រូវសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៦ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាយ គឹមសៀង ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ សម្ភារ:បាត់បង់មាន ÷ ម៉ូតូ០១គ្រឿងម៉ាក SUZUKI LE ‘S ពណ័ក្រហមលាយ ស ពាក់ស្លាកលេខ កណ្តាល 1V- 7235 ។ ចំណែកជនសង្ស័យឈ្មោះ ថុង សៀវវ័រ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ និងវិជ្ជមាននូវសារធាតុញៀន (+) មានទីលំនៅក្នុងនៅស្រុកសំរោង ខេត្តតាកែវ ។

របាយការណ៍សមត្ថកិច្ចបន្តទៀតថា នៅវេលាកើតហេតុ រវាងជនរងគ្រោះនិងជនសង្ស័យទើបស្គាល់គ្នាបាន ០២ ខែ បានបបួលគ្នាផឹកស្រាថ្នាំអស់១លីត្រនិងស្រាបៀរអស់៣កំប៉ុង។ បន្ទាប់មក ជនសង្ស័យសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ដើម្បីយកក្រវិលកំប៉ុងស្រាបៀរ ទៅដូរយកស្រាបៀរមកផឹកបន្តទៀត។ បន្ទាប់ពីជនរងគ្រោះប្រគល់សោម៉ូតូឲ្យ ជនសង្ស័យក៏បានជិះម៉ូតូ ទៅបាត់រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ទើប ជនរង គ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកហូរដើម្បីឲ្យជួយស្រាវជ្រាវរក លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា÷ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) របស់ជនរងគ្រោះ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print