ភ្នំពេញ ៖ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ក្បែរវត្តអរុណវតី ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានក្រុមរថយន្តកុងតឺន័រ របស់ផែស្ងួតមួយកន្លែង បាននឹងកំពុងយកផ្លូវសាធារណៈឈប់ចតយ៉ាងអនាធិបតេយ្យ បង្កផលប៉ះពាល់ដល់ការធ្វេីដំណេីររបស់បងប្អួនប្រជាពលរដ្ឋស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
លោក ចែន សុខចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣ បានលេីកឡេីងថា ទីតាំងខាងតែងតែស្ទះជារៀងរាល់ថ្ងៃ ដោយក្រុមកម្លាំងប្រជាការពារភូមិសង្កាត់ និងកម្លាំងសមត្ថកិច្ចតែងតែចុះទៅសម្រួលចរាចរណ៍ផងដែរ ដោយក្រុមរថយន្តទាំងនោះឈប់ចតម្តងពីរជួរឯណោះ។
ជុំវិញបញ្ហានោះផងលោក ចែនសុចាន់ ក៏បានចុះទៅសួរនាំមេការទទួលខុសត្រូវនៅក្នុងផែនោះ តែមេការបានឆ្លេីយថាគាត់ទទួលខុសត្រូវតែក្នុងផែទេ ចំពោះរថយន្តដែលចតនៅខាងក្រៅលោកមិនទទួលខុសត្រូវនោះទេចង់ចាប់យកទៅណាយកទៅ។
ចំពោះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកនឹងចាត់ឲ្យមេភូមិចុះធ្វេីលិខិតអញ្ជេីញហៅមេការរឺអ្នកទទួលខុសត្រូវនៅផែនោះមកធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះទៀត៕
ដោយ៖សុខាសែនជ័យ










