Messi ដឹកនាំអាហ្សង់ទីនឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកទី៣របស់ខ្លួន តើគាត់អាចឈ្នះស្បែកជើងមាស ទៀតឬ?

ចែករំលែក៖

កាលពី ៤ ឆ្នាំមុន មនុស្សជាច្រើនគិតថា រឿងរ៉ាវរបស់ Lionel Messi នៅ World Cup បានបញ្ចប់ហើយ។

គាត់បានលើកពាន FIFA World Cup 2022 នៅវ័យ ៣៥ ឆ្នាំ ហើយបាននិយាយថា នោះជាការប្រកួត World Cup ចុងក្រោយរបស់គាត់។ សម្រាប់មនុស្សជាច្រើន វាបានបញ្ជាក់ថា គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

តែឥឡូវនេះ នៅវ័យ ៣៩ ឆ្នាំ Messi នៅតែបន្តបង្កើតប្រវត្តិសាស្ត្រ ដោយជួយអាហ្សង់ទីនវាយបកយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងនាំក្រុមឡើងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទី២ជាប់គ្នា។

Messi បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២ លើក ក្នុងការប្រកួតនេះ ធ្វើឱ្យគាត់មានស្ថិតិ ៨ គ្រាប់ និង Assist ៤ លើក នៅ World Cup 2026។

បច្ចុប្បន្ន គាត់ជាអ្នករកគ្រាប់បាល់បានច្រើនបំផុតរួម និងជាកីឡាករជួយបង្កើតគ្រាប់បាល់ច្រើនជាងគេលំដាប់ទី២ ក្នុងការប្រកួត។

នៅវគ្គផ្តាច់ព្រ័ត្រ អាហ្សង់ទីននឹងជួប អេស្ប៉ាញ ដែលជាប្រទេសដែល Messi បានចំណាយពេលភាគច្រើននៃអាជីពរបស់គាត់ជាមួយ Barcelona។

គ្រូបង្វឹក Lionel Scaloni និយាយថា៖
“គាត់គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំមិនដឹងថា គាត់ត្រូវធ្វើអ្វីទៀតដើម្បីបញ្ជាក់ទេ។ ប្រជាជនអេស្ប៉ាញភាគច្រើនស្រឡាញ់គាត់។”

Messi អាចឈ្នះស្បែកជើងមាស (Golden Boot) ទៀតឬ?

នៅ World Cup ឆ្នាំនេះ Messi បានក្លាយជា អ្នករកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ដោយមាន ២១ គ្រាប់ សម្រាប់អាហ្សង់ទីន។

ក្នុងចំណោម ២១ គ្រាប់នោះ មាន ១៥ គ្រាប់ ដែលគាត់រកបានក្រោយអាយុ ៣៥ ឆ្នាំ។

នៅ World Cup 2026 គាត់រកបាន ៨ គ្រាប់ លើសស្ថិតិ ៧ គ្រាប់ ដែលគាត់ធ្វើបាននៅឆ្នាំ 2022។

បច្ចុប្បន្ន Messi និង Kylian Mbappe សុទ្ធតែរកបាន ៨ គ្រាប់ ដូចគ្នា។ ខណៈ Jude Bellingham និង Harry Kane រកបាន ៦ គ្រាប់ ម្នាក់។

បើអ្នកលេងមានគ្រាប់បាល់ស្មើគ្នា FIFA នឹងប្រើ ចំនួន Assist ជាលក្ខខណ្ឌសម្រេច។
Lionel Messi៖ ៤ Assist
Kylian Mbappe៖ ៣ Assist

ដូច្នេះ Messi កំពុងមានប្រៀបក្នុងការឈ្នះពាន Golden Boot។

...

លើសពីនេះ គាត់ក៏អាចបញ្ចប់ការប្រកួតជាអ្នកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានច្រើនជាងគេផងដែរ ដោយបច្ចុប្បន្នគាត់តាមពីក្រោយ Michael Olise របស់បារាំងតែ ១ Assist ប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print