CMAC បោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នាដែលជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន 

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមការបង្ហោះផ្សាយរបស់ CMAC នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្លាំងជំនាញCMAC បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នា ជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នេះជាការស្រាវជ្រាវព័ត៌មាននិងរុករកតាមខ្សែគ្រាប់មីនតោនដែលបានដាក់ពង្រាយក្នុងសង្គ្រាម។

 

ដីចម្ការនេះបានចាប់ផ្តេីមប្រេីប្រាស់ដោយភ្ជួររាល់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ននេះ! នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ក៏ថាបាន ប្រសិនជាត្រាក់ទ័រឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រនិងសម្លាប់មនុស្សគ្មានសល់ឡេីយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print