ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកក្កដា ។
ប្រភពដដែលបន្តថា ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ២នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៧នាក់(ស្រី ៣នាក់) ,ប្រើប្រាស់ ៧ករណី ឃាត់ ១០នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៤៨២,០៦ក្រាម។ កេតាមីន(Ke) ស្មេីនិង ១,០ក្រាម។ អុិចស្តាសុី(mdma) ស្មេីនិង ៥,៥៩ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ៖ ៦អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ៣,២១ក្រាម, Ke ១,០ក្រាម និងMDMA ៥,៥៩ក្រាម។
៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។
៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,០២ក្រាម។
៥ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,២១ក្រាម។
៦ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤៦៨,២៤ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៖ ៤អង្គភាព
១ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៣៥ក្រាម។
២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៤៩ក្រាម។
៣ / សៀមរាប៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ០,១៩ក្រាម។










